រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺណិត និង​បច្ចេក​វិទ្យា​ជា​លើក​ដំបូង​បំផុត

២៤-ឧសភា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យោង​ទៅ​តាម​អត្ថបទ​នៅ​ក្នុង​ភ្នំ​ពេញ​ប៉ុស្តិ៍​ចុះ​ក្នុង​ថ្ងៃ​នេះ ដែល​មាន​ចំន​ងជើង​ថា “មន្ត្រី​រដ្ឋាភិ​បាល៖ ច្បាប់​គ្រប់​គ្រង​អ៊ីន​ធឺ​ណិត​សម្រាប់​មនុស្ស​អាក្រក់​” មន្ត្រី​រដ្ឋាភិ​បាល​បាន​ឲ្យ​ដឹង​ពី​ម្សិល​ម៉ិញ​ថា រាជ​រដ្ឋា​ភិបាល​​កម្ពុជា​កំពុង​ធ្វើ​សេ​ចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត និង​បច្ចេក​វិទ្យា​ជា​លើក​ដំបូង​បំផុត​របស់​ខ្លួន ជា​ការ​បក​ស្រាយ​ដើម្បី​ការពារ​មិន​ឲ្យ​"ក្រុម​មនុស្ស ឬ​ជន​អាក្រក់” ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ លោក ឯក ថា អ្ន​កនាំ​ពាក្យ​ម្នាក់ នៅ​អង្គភាព​ព័ត៌​មាន និង​ប្រតិកម្ម​រហ័ស បាន​ថ្លែង​ថា ច្បាប់​នេះ មិន​មាន​គោល​បំណង ដាក់​កម្រិត​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ ប៉ុន្តែ​ធា​នា​ថា «អត្ថ​ប្រយោជន៍​ទូ​ទៅ​ត្រូវ​បាន​ការ​ពារ»។ លោក បន្ត​ថា “រដ្ឋាភិ​បាល​ឥឡូវ​នេះ កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត និង​បច្ចេក​វិទ្យា ជា​លើក​ដំបូង ដែល​មិន​ធ្លាប់​មាន ​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេក​វិទ្យា កាន់​តែ​ច្រើន និង​ទំនើប​ៗ​ដូច​ជា Twitter, YouTube អ៊ី​មែល និង​គ្រប់​ប្រភេទ​នៃ​សកម្ម​ភាព​បច្ចេក​វិទ្យា”។

ប្រភពព័ត៍មាន : រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺណិត និង​បច្ចេក​វិទ្យា​ជា​លើក​ដំបូង​បំផុត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo