២៩-ឧសភា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើង ̶ អង្គការមិនមែនរដ្ឋាភិបាល ក្នុងតំបន់ និងអន្តរជាតិ ដែលបានចុះហត្ថលេខាខាងក្រោមនេះ ̶ សូមសរសេរបង្ហាញនូវភាពកង្វល់យ៉ាងខ្លាំងរបស់យើង ចំពោះការចាប់ខ្លួនខុសច្បាប់ និងការធ្វើបាបលើស្ត្រីសកម្មជនការពារសិទ្ធិមនុស្សចំនួន១៣រូប នៅក្នុងតំបន់អភិវឌ្ឍបឹងកក់ ក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី២២ឧសភា២០១២។ យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការកាត់ឲ្យជាប់ទោសពីបទចោទប្រកាន់មិនត្រឹមត្រូវ និងការកាត់ក្តីភ្លាមៗ គ្រាន់តែ៤៨ម៉ោងក្រោយប៉ុណ្ណោះ ដែលផ្តល់លទ្ធផលជាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេមានរយៈពេលយ៉ាងយូរ។
ប្រភពព័ត៍មាន : លិខិតរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ជូនចំពោះលោកនាយករដ្ឋាមន្ត្រី នៃប្រទេសកម្ពុជា ឲ្យបោះបង់ចោលនូវការជម្លៀសចេញ ប្រឆាំងនឹងសកម្មជនការពារសិទ្ធិមនុស្ស ក្នុងតំបន់បឹងកក់