៣០-ឧសភា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាពេលថ្មីៗនេះ យើងដឹងថា ធានាគារពិភពលោកកំពុងពិចារណាលើការបញ្ចប់នូវការផ្អាកផ្តល់ប្រាក់កម្ចីរបស់ខ្លួន ដល់រាជរដ្ឋាភិបាលកម្ពុជា និងកំពុងរៀបចំនូវកំណត់សម្គាល់យុទ្ធសាស្ត្រសម្រាប់ឆមាសទីមួយ ដើម្បីសម្រួលដល់ការផ្តល់ប្រាក់កម្ចីជាថ្មី។ យើង ̶ អង្គការទាំងឡាយ ដែលបានចុះហត្ថលេខាខាងក្រោម ̶ សូមសរសេរបង្ហាញនូវទស្សនៈ ដែលប្រកាន់ខ្ជាប់របស់យើងថា បើទុកណាជាការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានមួយចំនួន ចំពោះករណីបឹងកក់ក៏ដោយ ក៏ក្នុងពេលឥឡូវនេះ ជាវេលាដែលមិនត្រឹមត្រូវ ចំពោះការបញ្ចប់នូវការផ្អាកផ្តល់ប្រាក់កម្ចី។
ប្រភពព័ត៍មាន : សារលិខិតចំហជូនចំពោះលោក រ៉ូបឺត ហ្សូអែលលីក( Robert Zoellick ) ជានាយកធាគារពិភពលោក និងលោក គីម យ៉ុងគិម( Kim Yong Kim) ជានាយកជ្រើសតាំង