ម.ស.ម.ក ចេញ​នូវការ​វិភាគ​ផ្នែកច្បាប់​ស្តីពី​ការ​ចោទ​ប្រកាន់ និង​កា​រកាត់​ទោស​លើអ្នក​តំណាង​បឹង​កក់​១៣​រូប​នាថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១២

១១-មិថុនា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ អ្នក​​តំណាង​​ស្ត្រី​ចំនួន​​​១៣​​​រូប​នៃ​សហគមន៍​​បឹង​កក់ ដែល​​ត្រូវ​បណ្តេញ​​​ចេញ​ត្រូវ​បាន​​ចោទ​​ប្រកាន់ និង​​កាត់​​ទោស​​ដាក់​​ពន្ធនា​គារ​នៅ​ថ្ងៃ​​តែ​​មួយ។ ពួក​​គេ​ត្រូវ​​តុលា​ការ​ក្រុង​​ភ្នំ​ពេញ​​ចោទ​​ប្រកាន់​តាម​​មាត្រា​​៥០៤​នៃ​ក្រម​​ព្រហ្ម​​ទណ្ឌ ឆ្នាំ​២០០៩ (ស្ថាន​​ទម្ងន់​ទោស​​នៃ​បទ​ប្រ​ឆាំង​​​នឹង​​អ្នក​រាជ​ការ​​​​សាធារណៈ​​) និង​​តាម​​មាត្រា​​៣៤​នៃ​ច្បាប់​​ភូមិ​​បាល ឆ្នាំ​២០០១ (ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​) “នេះ​​ជា​​បទ​​ចោទ​​ប្រកាន់​”។ ស្ត្រី​​៧​​រូប​ត្រូ​វ​បាន​​កាត់​ទោស​​ឲ្យ​​ជាប់​ពន្ធនា​​គារ​​ពីរ​​ឆ្នាំ​ប្រាំ​មួយ​​ខែ ប្រាំ​​រូប​​ទៀត​​ជាប់​​ពីរ​​ឆ្នាំ (ដោយ​​មាន​​ការ​ព្យួរ​​ទោស​​ចំនួន​៦​ខែ) និង​​ស្ត្រី​​អាយុ​​៧២​​ឆ្នាំ​ជាប់​ពន្ធនាគារ​ចំនួន​​មួយ​​ឆ្នាំ (ដោយ​មាន​​ការ​ព្យួរ​​ទោស​​មួយ​​ឆ្នាំ និង​៦​ខែ)។

ប្រភពព័ត៍មាន : ម.ស.ម.ក ចេញ​នូវការ​វិភាគ​ផ្នែកច្បាប់​ស្តីពី​ការ​ចោទ​ប្រកាន់ និង​កា​រកាត់​ទោស​លើអ្នក​តំណាង​បឹង​កក់​១៣​រូប​នាថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១២

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo