១៤-មិថុនា-២០១២
ការចេញផ្សាយ : របាយការណ៍
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលបានចាប់ផ្តើមតាមរយៈក្របខណ្ខច្បាប់ស្តីពីការ គ្រប់គ្រងឃុំ-សង្កាត់។ ផ្អែកលើក្របខណ្ខច្បាប់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធ ផែនការអភិវឌ្ឍន៏ និងកម្មវីធីវិនិយោគឃុំ-សង្កាត់ជាដើម ដើម្បីជម្រុញឲ្យមានការអនុវត្តប្រព័ន្ធវិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ នៅថ្នាក់ក្រោមជាតិឲ្យប្រកបដោយប្រសិទ្ធិភាព។
ប្រភពព័ត៍មាន : របាយការណ៍ ស្តីពី សិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ក្នុងការកំណត់ តម្រូវការ អាទិភាពនៅ ១០០ ឃុំ ដាច់ស្រយាល