១៧-មិថុនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់មកពីឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូង ខេត្តសៀមរាបនៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ វេលាម៉ោង២:០០ រសៀល ដើម្បីលើកទឹកចិត្តចំពោះសកម្មជនដីធ្លី របស់ពួកគេចំនួន ៤នាក់គឺ លោកវិច វីលោក អ៊ិន ស៊ិន លោកប៉ក់ រិន និងលោកណៃ ខ្លិក ដែលនឹងត្រូវតុលាការខេត្តសៀមរាប ធ្វើការជំនុំជម្រះក្តីលើពួកគាត់ទាំង៤ នាក់ក្រោមការចោទប្រកាន់ពីបទ "អ្នកកាន់កាប់ថ្មីលើអចលនវត្ថុរបស់បុគ្គលឯកជនគ្មានប័ណ្ណ" ប្រព្រឹត្តនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៨ តាមមាត្រា ៣៥ និងមាត្រា ២៥៩ នៃច្បាប់ភូមិបាល ។
ប្រភពព័ត៍មាន : ប្រជាពលរដ្ឋជាង ២០០ នាក់នឹងតវ៉ានៅមុខសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២