ក្រុម​មេធាវី​អន្តរ​ជាតិ​ការពារ​ក្តី​ឲ្យ​លោក នួន ជា អំពាវ​នាវ​ដល់​ អ.វ.ត.ក ឲ្យ​គ្រោង​កោះ​ហៅ​លោក ហេង សំរិន ក្នុង​ពេល​ឆាប់​ៗ

២១-មិថុនា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ការ​​អំពាវ​នាវ​ដ​ដែលៗ​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​​ផ្អែក​តាម​​អំណះ​អំណាង​​ជាក់​លាក់ ដែល​​មាន​​នៅ​​ក្នុង​​ដីកា​​បញ្ជូន​ចេញ​​នៅ​ថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០១២ ដោយ​​អតីត​សហ​ចៅ​ក្រម​ស៊ើប​​អង្កេត​អន្តរ​​ជាតិ​នៃ​អ.វ.ត.​ក លោក ឡូរេន កាស្ព័រ​​អេន​ស័រ​មេន(Laurent Kasp​er-Ansermet)។ នៅ​ក្នុង​ឯក​សារ​មាន​៦​ទំព័រ​ជា​​ច្បាប់​​ចម្លង​ ដែល​​ត្រូវ​​គេ​ភ្ជាប់​មក​ជា​មួយ​នោះ​លោក​​ចៅ​ក្រម ឡូរេន កាស្ព័រ​អេន​ស័រ​មេន​(Laurent Kas​per-Ansermet) លើក​​ឡើង​​យ៉ាង​​ច្បាស់​​ថា សមាជិក​​សំខាន់​ទាំង​​បីរូប​នៃ​រាជ​រដ្ឋា​ភិ​បាល​​​កម្ពុជា និង​​មន្ត្រី​ជាន់​​ខ្ពស់​​មួយ​រូប​​នៅ​​ក្នុង​កង​​យុទ្ធ​​ពល​​ខេមរ​​ភូមិន្ទ​គួរ​ត្រូវ​គេ​ស៊ើប​​អង្កេត​ចំពោះ​ការ​ពាក់​​ព័ន្ធ​នឹង​​ឧក្រិដ្ឋ​កម្ម ដែល​​ប្រព្រឹត្តិ​​នៅ​​ក្នុង​​របប​​កម្ពុជា​​ប្រជា​ធិបតេយ្យ។

ប្រភពព័ត៍មាន : ក្រុម​មេធាវី​អន្តរ​ជាតិ​ការពារ​ក្តី​ឲ្យ​លោក នួន ជា អំពាវ​នាវ​ដល់​ អ.វ.ត.ក ឲ្យ​គ្រោង​កោះ​ហៅ​លោក ហេង សំរិន ក្នុង​ពេល​ឆាប់​ៗ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo