២៥-មិថុនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ នេះចេញផ្សាយនូវ " ផែនទីស្តីពីអំពើហិង្សាដោយអាស៊ីដចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១២"។ ផែនទីនេះបង្ហាញពីករណីអំពើហិង្សាដោយអាស៊ីដ ដែលកើតមានឡើងនៅទូទាំងប្រទេសកម្ពុជារវាងឆ្នាំ២០០៩ដល់ឆ្នាំ២០១២ យោងតាមចំនួនខេត្ត ដែលមានអំពើហិង្សាដោយអាស៊ីដកើតឡើង។ ព័ត៌មាន ដែលដាក់បង្ហាញនេះគឺប្រមូលបានមកពីសារព័ត៌មានទាំងសារព័ត៌មានជាភាសាខ្មែរ និងភាសាអង់គ្លេស។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយផែនទីស្តីពីអំពើហិង្សាដោយអាស៊ីដនៅកម្ពុជាចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១២