២៧-មិថុនា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ̶ យើង ជាអង្គការទាំងឡាយ ដែលមានឈ្មោះនៅខាងលើ ស្វាគមន៍ចំពោះការដោះលែងអ្នកតំណាងបឹងកក់ចំនួន១៣រូប ដែលបានជាប់ពន្ធនាគារ ប៉ុន្តែសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការអំពើហិង្សាប្រឆាំងនឹងអ្នកបឹងកក់ ដែលព្យាយាមមកកាន់តុលាការឧទ្ធរណ៍ និងសោកស្តាយដែលថា ការកាត់ឲ្យជាប់ទោសលើអ្នកទាំង១៣រូបនោះនៅតែប្រកាន់ខ្ជាប់ បើទោះបីជារដ្ឋាភិបាលមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ចំពោះបទល្មើស ដែលបានចោទប្រកាន់នោះម្តងហើយម្តងទៀតក៏ដោយ។
ប្រភពព័ត៍មាន : ការដោះលែងអ្នកតំណាងបឹងកក់១៣រូបត្រូវធ្វើឲ្យប៉ះពាល់ដោយអំពើហិង្សារបស់នគរបាល