២៩-មិថុនា-២០១២
ការចេញផ្សាយ : របាយការណ៍
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសស្ត្រីអ្នកតំណាងសហគមន៍បឹងកក់ចំនួន១៣រូប ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំកន្លះ។ ពួកគេត្រូវបានចាប់ខ្លួនអំឡុងពេលការតវ៉ាដោយសន្តិវិធីមួយ ដើម្បីការពារផ្ទះមួយចំនួនរបស់ពួកគេ ដែលត្រូវបានបំផ្លាញ នៅក្នុងការបណ្តេញចេញដោយបង្ខំប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅជុំវិញតំបន់បឹង។ នៅថ្ងៃកាត់ក្តី អ្នកតំណាងសហគមន៍ពីររូបផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនខាងក្រៅតុលាការ និងចោទប្រកាន់ពីបទល្មើសដូចគ្នា ហើយបន្ទាប់ពីត្រូវបានឃុំខ្លួនបណ្តោះអាសន្នមុនការកាត់សេចក្តីចំនួនជាង២០ថ្ងៃ ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយមានការបង់ប្រាក់ធានា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។
ប្រភពព័ត៍មាន : កម្ពុជា បានដាក់ពន្ធនាគារ ចំពោះការហ៊ាននិយាយប្រឆាំង