២៩-មិថុនា-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
តុលាការឧទ្ធរណ៍គឺជាសាលាឧទ្ធរណ៍ថ្នាក់កណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានផ្តល់អំណាចដើម្បីជំនុំជម្រះបណ្តឹងឧទ្ធរណ៍ទាំងឡាយពាក់ព័ន្ធនឹងច្បាប់និង/ឬអង្គហេតុក្នុងសាលក្រមរដ្ឋប្បវេណីនិងព្រហ្មទណ្ឌដែលបានវិនិច្ឆយក្តីនៅសាលាដំបូងទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា(កម្ពុជា)។រាល់ដំណាក់កាលនៃការបង្កើតសាលាឧទ្ធរណ៍នៅតាមតំបន់នឹងបង្កើនលទ្ធភាពក្នុងការទទួលបាននីតិវិធីបណ្តឹងឧទ្ធរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងដាក់សាលក្រមព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីប៉ុន្តែបានជួបឧបសគ្គដោយខ្លួនរស់នៅក្នុងតំបន់ដាច់ស្រយាលនិងកង្វះខាតមធ្យោបាយធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងហេតុដូច្នេះហើយការបង្កើតសាលាឧទ្ធរណ៍នៅតាមតំបន់បង្ហាញពីជំហានវិជ្ជមាននៃលទ្ធភាពទទួលបានយុត្តិធម៌នៅកម្ពុជា។
ប្រភពព័ត៍មាន : តុលាការឧទ្ធរណ៍របស់កម្ពុជា(សាលាឧទ្ធរណ៍)