១១-កក្កដា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមពណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមថ្កោលទោសចំពោះការវាយដំ និងការចាប់ខ្លួន លោក ឡុង បញ្ញា ដោយអាជ្ញាធរនាថ្ងៃនេះ នៅមុខវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ។ លោក បញ្ញា គឺជាបុគ្គលិករបស់ សហជីពកម្ពុជា បានចូលរួមក្នុងបាតុកម្មដោយសន្តិវិធី របស់កម្មករនៅរោងចក្រ តៃយៀន (ទើបតែផ្តូរឈ្មោះពេលថ្មីៗនេះជា តៃណាន) ដែលបានជួបប្រជុំ នៅកន្លែងបញ្ចេញមតិសាធារណៈ កាលពីព្រឹកថ្ងៃនេះ ដោយមានបំណងដើរទៅកាន់វត្តបទុមវត្តីដើម្បីដាក់ញត្តិជូនដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសុំអោយមានដំណោះស្រាយជម្លោះដ៏រាំរ៉ៃមួយជាមួយរោងចក្រ។
ប្រភពព័ត៍មាន : ការចាប់ខ្លួនបុគ្គលិកសហជីពដែលរងរបួសផ្ញើសារមួយដល់គណប្រតិភូជាន់ខ្ពស់ អំពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា