១១-កក្កដា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១២ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញផ្សាយរួចមកហើយនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០១២ ដោយបង្ហាញថាស្រ្តីដែលបានជាប់ឆ្នោតមានចំនួន ២០៣៨ អសនៈត្រូងនឹង១៧,៧៩% នៃអសណៈទូទាំងប្រទេស។ ទោះបីជាតួលេខមានការកើនឡើងខ្ពស់ជាងអសនៈនៃការបោះឆ្នោតឆ្នាំ២០០៧ ដែលមានតែ១៤,៦% ក៏ការកើនឡើងជាអ្នកតំណាងនេះនៅងាកឆ្ងាយពីគោលដៅ២៥% នៃអ្នកតំណាងជាស្ត្រីនៅថ្នាក់ឃុំសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាងនេះទៅទៀត ស្រ្តីដែលបានជាប់ឆ្នោតនៅក្នុងអសនៈ ភាគច្រើនមានតួនាទីជាសមាជិកដែលមានដល់ ១៥៩០ អសនៈ។ ស្រ្តីជាប់ជាជំទប់ទី២មាន១៦៤ អសនៈ ១៨៦អសនៈ ជាស្រ្តីជាប់ជាជំទប់ទី១ និង តួលេខដែលតិចជាងគេ គឺស្រ្តីមានតួនាទីជាមេឃុំមានតែ ៩៥អសនៈប៉ុណ្ណោះ ។
ប្រភពព័ត៍មាន : លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២៖ កិច្ចខិតខំប្រឹងប្រែងនៅតែបន្ត ដើម្បីសំរេចបានអ្នកតំណាងជាស្រ្តីទាំងបរិមាណ និងគុណភាពនៅក្នុងនយោបាយកម្ពុជា