១២-កក្កដា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសហ-ជីព រ៉ុង បញ្ញា ដែលត្រូវបានឃុំខ្លួនដោយមន្រ្តីនគរបាលរហូតដល់ម៉ោង ១០.១៥នាទីយប់ម៉ិញ បន្ទាប់ពីការចាប់ខ្លួនលោកកាលពីព្រឹកម្សិលម៉ិញ។ បន្ទាប់ពីការដោះលែង លោក បញ្ញា ដែលជាបុគ្គលិករបស់ សហភាពសហជីពកម្ពុជា ត្រូវបាន លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នាំយកទៅគ្លីនិកដើម្បីព្យាបាលរបួសនៅលើមុខ និងថ្ងាសដែលកើតមានដោយសារការចាប់ខ្លួនកាលពីម្សិលម៉ិញនៅមុខវត្តបទុម។ បន្ទាប់ពីទទួលការព្យាបាល លោកបញ្ញាបានត្រលប់ទៅផ្ទះរបស់លោកវិញ។
ប្រភពព័ត៍មាន : ម.ស.ម.ក ស្វាគមន៍ចំពោះការដោះលែងសកម្មជនសហជីព