កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន ៖ សិទ្ធិនៅលើអ៊ិនធើណែត

១៣-កក្កដា-២០១២

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

ថ្មី​ៗ​នេះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ​ង្គការ​ស​ហ​ប្រជា​ជាតិ​ ទើម​តែ​បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​មួយ​ស្តី​ពី ការ​លើក​កំពស់​និង​ការពារសិទ្ធ​មនុស្ស​នៅ​លើ​អ៊ីន​ធើ​ណែត​៕ ចំ​ណុច​នេះ​គឺ​ដើម្បី​បញ្ជាក់ថា​សិទ្ធិ​ទាំងឡាយ​ដែល​មនុស្ស​មាន​នៅ​ក្រៅ​ប្រ​ព័ន្ទ​អ៊ីន​ធើ​ណែត​ ក៏​គួរតែ​ត្រូវបាន​គោរព​នៅលើ​អ៊ីនធើ​ណែតផង​ដែរ​ ដែល​មានដូច​ជា​ សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ទទួល​ពត៌មាន​។ ទោះ​បី​ជា​មាន​ច​ល​នា​អ​ន្តរ​ជាតិ​សំ​ដៅ​ការ​ពារ​សិទ្ធិ​ និង​សេរី​ភាព​លើ​ប្រ​ព័ន្ធអ៊ីន​ធើ​ណែត​ក៏ដោយ​ ប៉ុន្តែ​រាជ​រដ្ឋាភិបាលកម្ពុជា​ (រដ្ឋាភិបាល) បាន​ប្រ​​​កាស​ថ្មីៗ​នេះ​ថា​រដ្ឋា​ភិបាល​កំពុង​តែ​ធ្វើ​សេច​ក្តី​ព្រា​ង​ច្បាប់​គ្រប់​គ្រង​ប្រ​ព័ប្ធ​អ៊ីន​ធើ​ណែត​ដំ​បូង​មួយ ដើម្បី​គ្រប់​គ្រង​ និង​ដាក់​កំ​ហិត​មក​លើ​ការ​ប្រើ​ប្រាស់​អ៊ីន​ធើ​ណែត​។ ដូច្នេះ​ ដោយ​ផ្ទុយ​ទៅ​នឹង​និន្នាកា​រ​អន្តរជាតិ សេរី​ភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ក្នុង​ពេលឆាប់​ៗ​នេះ​ នឹង​ត្រូវ​ធ្លាក់​ក្នុង​ការ​ប្រ​ឈម​។

ប្រភពព័ត៍មាន : កម្រងអត្ថបទសិទ្ធិជាមូលដ្ឋាន ៖ សិទ្ធិនៅលើអ៊ិនធើណែត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo