សេចក្តី​ថ្លែង​ការណ៍រួម​៖ ដោះ​លែង​លោក​ ម៉ម សួណង់ដូ ប្រ​ធាន​ស្ថានីយ៍វិទ្យុ​ឯករាជ្យ​ដែលចំណាស់​ជាង​គេ

១៦-កក្កដា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ភ្នំពេញថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០១២​៖ អង្កការ​សង្គម​ស៊ី​វិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ មិន​មានសេច​ក្តី​ពេញ​ចិត្ត​នឹង​ការ​ចាប់​ខ្លួន​លោក​ ម៉ម សូ​ណង់ដូ ដែល​ជាប្រធាន​ស្ថាននី​វិ​ទ្យុ​ឯករាជ្យ កាល​ពី​ថ្ងៃ​អា​ទិត្យទី​១៥ ខែកក្កដា​ ឆ្នាំ២០១២ ហើយធ្វើការ​អំពាវ​នាវ​អោយ​មាន​ការ​ដោះ​លែង​រួប​លោក​ជា​បន្ទាន់​។ លោក​ម៉ម​ សូ​ណង់​ដូ ដែលមាន​សញ្ជាតិខ្មែរ​ផង​និង​បារាំង​ផង​ គឺជាម្ចាស់​វិទ្យុសំបុក​ឃ្មុំ​​ដែល​ជា​ស្ថានី​វិទ្យុឯករាជ្យ​មួយ​ក្នុង​ចំណោម​ស្ថានីយ៍វិទ្យុ​មួយចំនួន​តិចផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ លោក​សូណង់ដូ​ ក៏ជា​ស្ថាបនិក​ និង​ជា​ប្រ​ធាន​នៃ​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ​ផងដែរ​។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែង​ការណ៍រួម​៖ ដោះ​លែង​លោក​ ម៉ម សួណង់ដូ ប្រ​ធាន​ស្ថានីយ៍វិទ្យុ​ឯករាជ្យ​ដែលចំណាស់​ជាង​គេ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo