សេចក្តី​ថ្លែង​ការណ៍​ស្តីពីការ​ចាប់​ខ្លួន​លោក ម៉ម សូ​ណង់ដូ

១៦-កក្កដា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃអង្គ​ការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជាសម្ព័ន្ធ​អង្គ​ការ-សមាគម​ចំនួន​២២​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​​ចាប់​​ខ្លួន​​លោក​ ម៉ម​ សូ​ណង់​ដូ ប្រ​ធាន​​វិទ្យុ​សម្បុក​ឃ្មុំ FM​១០៥​MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជា​ធិប​តេយ្យ​កាលពី​ថ្ងៃ​ទី​​១៥ ខែកក្កដា ឆ្នាំ​​២០១២ វេលា​ម៉ោង ៨:៥៦ នាទី​ព្រឹក​ពី​ស្ថានីយ៍​វិទ្យុ FM​១០៥ ហើយ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហា​ផ្ទៃ។ បន្ទាប់​មក​លោក​ ម៉ម សូ​ណង់​ដូ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ២០​១២ នៅ​ម៉ោង ១០:២០​នាទី​ព្រឹក ហើយ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ពន្ធនាគារព្រៃស)។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែង​ការណ៍​ស្តីពីការ​ចាប់​ខ្លួន​លោក ម៉ម សូ​ណង់ដូ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo