២០-កក្កដា-២០១២
ការចេញផ្សាយ : របាយការណ៍
នៅក្នុងប្រទេសកម្ពុជា ជនដែលមានមុខងារការពារច្បាប់ ជាញឹកញយគឺជាជនដែលប្រព្រឹត្តអំពើរំលោភបំពានដ៏អាក្រក់បំផុត។ ជាពិសេសស្រ្តីប្រកបរបរផ្លូវភេទ ដឹងការពិតទាក់ទងនឹងរឿងនេះ។ ស្រ្តី និងកុមារដែលពាក់ព័ន្ធក្នុងមុខរបរផ្លូវភេទ ប្រឈមមុខនឹងការវាយដំ ការរំលោភសេពសន្ថវៈ ការបៀតបៀនកេរ្តិ៍ខ្មាស់ ការជំរិតយកលុយ ការចាប់ខ្លួន និងឃុំខ្លួនដោយបំពាន ការធ្វើការងារដោយបង្ខំ និងការប្រព្រឹត្តបែនបន្ទាបបន្ថោក និងឃោរឃៅដ៏ទៃទៀត ក្នុងកណ្តាប់ដៃរបស់នគរបាល ឆ្មាំសន្តិសុខការពារសួនសារធាណៈ មន្រ្តីរដ្ឋាភិបាល និងជនទាំងឡាយដែលធ្វើការនៅក្នុងមជ្ឈម្ឌល និងការិយ័យដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។
ប្រភពព័ត៍មាន : បោសសម្អាតចេញពីដងវិថី