២៦-កក្កដា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
បេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២ (Pacific Partnership 2012) ដែលមានការចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង ១២០០ នាក់នៅលើនាវាមន្ទីរពេទ្យឈ្មោះ USNS Mercy (T-AH 19) របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងមកដល់កំពង់់ផែក្រុងព្រះសីហនុ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ និងការព្យាបាលជំងឺទូទៅ ដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២។ បេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក គឺជាបេសកកម្មសំរាប់សកម្មភាពមនុស្សធម៌ប្រចាំឆ្នាំធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។ បេសកកម្មនេះ មានការសំរបសំរួលគ្នាក្នុងចំណោមប្រទេសម្ចាស់ផ្ទះ ប្រទេសដៃគូ អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារអន្តរជាតិដទៃទៀត ដើម្បីអោយមានភាពស៊ីចង្វាក់គ្នា ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
ប្រភពព័ត៍មាន : ប្រទេសកម្ពុជាទទួលនាវាមន្ទីរពេទ្យក្នុងបេសកកមុ្មភាពជាដៃគូតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២