៣១-កក្កដា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើង ជាគណប្រតិភូអង្គការសង្គមស៊ីវិលមកពីអាស៊ីអាគ្នេយ៍ ដែលមានហត្ថលេខាខាងក្រោមនេះ និងបានចូលរួមនៅក្នុងវេទិកាគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ីកឆ្នាំ២០១២(APrIGF)នៅថ្ងៃទី១៨ ដល់ថ្ងែទី២០ ខែកក្កដាឆ្នាំ២០១២ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ធ្វើនូវសេចក្តីថ្លែងការណ៍នេះ ស្តីពីសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំដើម្បីបង្ហាញពីភាពកង្វល់ ដែលយើងបានលើកឡើងតាមរយៈវេទិកានេះ។ យើងបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដោយមានគោលបំណងលើកឡើងពីកង្វល់ស្តីពីសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធឺណែត ជាពិសេស ស្តីពីបញ្ហាទាក់ទងនឹងសេរីភាពបញ្ចេញមតិ និងការទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ព្រមទាំងតួនាទីរបស់សង្គមស៊ីវិលចំពោះការបង្កើតគោលនយោបាយនិងការគ្រប់គ្រងប្រព័ន្ធអ៊ីធឺណែត។ យើងបានបង្កើតជាក្រុមពិភាក្សាចំនួនពីរ ពោលគឺ”ប្រព័ន្ធអ៊ីនធឺណែតនៅអាស៊ី៖ ឱកាសដើម្បីបញ្ចេញមតិ និងទទួលបានព័ត៌មានដោយសេរី” និង”សង្គមស៊ីវិលនៅក្នុងការបង្កើតគោលនយោបាយ និងគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត” នៅអំឡុងពេលប្រារព្ធធ្វើវេទិកាAPrIGF ឆ្នាំ២០១២។ តាមរយៈក្រុមពិភាក្សាទាំងពីរក្រុមនេះ ព្រមទាំងនៅក្នុងវគ្គដទៃទៀត ដែលយើងបានចូលរួម យើងបានលើកឡើងនូវកង្វល់ស្តីពីសិទ្ធិមនុស្សជាប់ទាក់ទងនឹងប្រព័ន្ធអ៊ីនធឺណែត ដូចខាងក្រោមនេះ៖
ប្រភពព័ត៍មាន : ក្រុមអង្គការសង្គមស៊ីវិលនៅអាស៊ីអាគ្នេយ៍ បង្ហាញថាការរំលោភសិទ្ធិមនុស្ស តាមប្រព័ន្ធអ៊ីនធឺណែតមានការកើនឡើង និងអំពាវនាវឲ្យមានដំណើរនៃការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតឲ្យបានល្អ នៅក្នុងតំបន់