១-សីហា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ថ្ងៃនេះ ទី០១ សីហា ២០១២ ចេញផ្សាយនូវផែនទីនិងការវិភាគទិន្នន័យរបស់អ្នកតំណាងនយោបាយជាស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា ។ លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី០៣មិថុនា ២០១២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបានចេញផ្សាយរួចមកហើយនៅថ្ងៃទី២៤មិថុនា ២០១២ ដោយបង្ហាញថាស្ត្រីដែលជាប់ឆ្នោតមានចំនួន ២០៣អសនៈ ត្រូវនឹង ១៧.៧៩% នៃអសនៈទូទាំងប្រទេស។ ស្ត្រីភាគច្រើនត្រូវបានជាប់ឆ្នោតតែក្នុងតូនាទីទាប ហើយមានតែ៤.៦% ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសជាមេឃុំ ។ ជាងនេះទៅទៀត យើងឃើញមានភាពខុសគ្នាខ្លាំងរវាងគណបក្សនីមួយៗដែលគណបក្សតូចៗទទួលបានអសនៈជាស្ត្រីតិចតួចមែនទែន។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដាក់ចេញផ្សាយផែនទី និងទិន្នន័យរបស់អ្នកតំណាងនយោបាយជាស្ត្រី នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២