៦-សីហា-២០១២
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
គម្រោងអាជីវកម្ម និងសិទ្ធិមនុស្សនឹងជួយលើកទឹកចិត្តដល់រោងចក្រកាត់ដេរនានានៅក្នុងប្រទេសកម្ពុជា ឲ្យគោរពសិទ្ធិមនុស្សនៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់រោងចក្រទាំងនោះ។ ចំណុចស្នូលនៅក្នុងគោលដៅនេះគឺមានបំណងរួមបញ្ចូលគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សទៅក្នុងគម្រូអាជីវកម្មរបស់រោងចក្រទាំងនោះ។ គោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សនេះត្រូវបានបកប្រែជាភាសាខ្មែររួចរាល់ហើយ ដោយមានជំនួយខ្លះៗពី ម.ស.ម.ក ប៉ុន្តែគេចាំបាច់ត្រូវឲ្យរោងចក្រកាត់ដេរបានដឹងអំពីគោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សនេះ និងជួយជំរុញឲ្យមានការអនុវត្តន៍គោលការណ៍ទាំងនេះ។ ផ្នែកខ្លះនៃបញ្ហានោះគឺថា គោលការណ៍ណែនាំស្តីពីធុរៈកិច្ច និងសិទ្ធិមនុស្សគឺពិស្តារពេក ហើយចាំបាច់ឲ្យមានការណែនាំ ដែលងាយយល់ និងអាចទទួលយកបាន។
ប្រភពព័ត៍មាន : គម្រោងអាជីវកម្ម និងសិទ្ធិមនុស្ស