១៤-សីហា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ភ្នំពេញ ̶ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ̶ សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បង្ហាញនូវការព្រួយបារម្ភជាខ្លាំងចំពោះដីកាកោះ ដែលចេញដោយតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ លោក ចាន់ សុវ៉េត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ និងជាអនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការអាដហុក ត្រូវបានតុលាការកោះហៅឲ្យឆ្លើយបំភ្លឺចំពោះមុខលោក ឆែ វីវៈ ជាចៅក្រមស៊ើបសួរ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ គាត់រងការចោទប្រកាន់ពីបទ ”ផ្តល់ជំនួយដល់ជនជាប់ចោទ” ដែលអាចរងការជាប់ពន្ធនាគារពី មួយឆ្នាំ ដល់ បីឆ្នាំ ដោយយោងទៅតាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រភពព័ត៍មាន : ដីកាកោះហៅមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការអាដហុកបង្ហាញឲ្យឃើញនូវការបំភិតបំភ័យដល់សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា