១៥-សីហា-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ប្រចាំឆមាសស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុតិ្តធម៌នៅកម្ពុជានេះ (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា (គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យ ដែលសង្កេតបានពីការសង្កេតសវនាការចំនួន៣៩៨ ដែលរួមមានជនជាប់ចោទចំនូន៦៨៨នៅសាលាដំបូងរាជធានីភ្នំពេញ(តុលាការរាជធានីភ្នុំពេញ) និងសាលាដំបូងខេត្តកណ្តាល(តុលាការខេត្តកណ្តាល) ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៤)។ នេះគឺជារបាយការណ៍ប្រចាំឆមាសទី៤។
ប្រភពព័ត៍មាន : របាយការណ៍ប្រចាំឆមាសទី៤ - សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ២០០៩-២០១១