១៦-សីហា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ភ្នុំពេញ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២)៖ យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិលដេលមានរាយនាមដូចខាងក្រោម មានការសសោកស្តាយខ្លាំងទៅលើសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នុំពេញក្នុងការបន្តធ្វើការចោទប្រកាន់បែបនយោបាយ ប្រឆាំនឹងអ្នកធ្វើការផ្នែកសិទ្ធិមនុស្សដែលនិយាយឥតសំចៃ លោក ចាន់ សាវ៉េត ទៅលើសកម្មភាពស្របច្បាប់ដែលទាក់ទងនឹងការងាររបស់គាត់។ លោក សុវ៉េត ត្រូវបានកោះហៅអោយចូលធ្វើការបកស្រាយលើការចោទប្រកាន់ពីការជួយដោយខុសច្បាប់ដល់អ្នកភូមិខេត្តក្រចេះ ដែលត្រូវបានវាយលុកដោយកងកំលាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកាលពីខែឧសភា ។ កុមារីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានសំលាប់នៅក្នុងប្រតិបត្តិការនោះ។ អាជ្ញាធរ អះអាងថាអ្នកភូមិបានរៀបចំផែនការធ្វើអបគមន៍ចេញពីប្រទេសកម្ពុជា និងបង្កើតរដ្ឋផ្ទាល់ខ្លួន។
ប្រភពព័ត៍មាន : ការចោទប្រកាន់ប្រឆាំងទៅលើបុគ្គលិកសមាគមន៍អាដហុក បង្ហាញអោយឃើញពីការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ ទៅលើការងារសិទ្ធិមនុ្សនៅកម្ពុជា