៣-កញ្ញា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សហភាពការងារកម្ពុជា (ស.ក.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សហព័ន្ធសហជីព សមាគម សមាជិក អង្គការដៃគូជាតិ អន្តរជាតិ សាធារណៈជនទូទៅ និងអ្នកសារព័ត៌មានទាំងអស់អោយបានជ្រាបថា៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ ថ្នាក់ដឹកនាំរបស់សហភាពការងារកម្ពុជា (ស.ក.ក) នឹងចេញដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ផ្នែកសហជីព។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មានស្តីពីការផ្លាស់ប្តូរបទពិសោធន៍ផ្នែកសហជីពជាអន្តរជាតិរបស់ ស.ក.ក