៣-កញ្ញា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលជាម្ចាស់ និងជានាយកស្ថានីយ៍វិទ្យុសម្បុកឃ្មុំឯករាជ្យត្រូវបានចាប់ខ្លួនដោយសង្ស័យថាធ្វើការដឹកនាំ “ចលនាអបគមន៍” មួយនៅក្នុងខេត្តក្រចេះ។ សវនាការនឹងចាប់បើកនៅថ្ងៃទី១១ ខែកញ្ញា។ គាត់នឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហួតដល់៣០ឆ្នាំ ប្រសិនបើគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទចោទប្រកាន់ផ្សេងៗទាំងអស់នេះ។ របាយការណ៍នេះ ធ្វើការសង្ខេបលើករណី និងធ្វើការសន្និដ្ឋានថា ការចោទប្រកាន់ប្រឆាំងនឹងលោក ម៉ម សូណង់ដូ គឺមិនសមហេតុផលទេ តែជាការព្យាយាមបំបិទសេរីភាពក្នុងការបញ្ចេញមតិ។ ដោយនៅតែមិនមានភស្តុតាងណាមួយគួរឲ្យជឿ លោកម៉ម សូណង់ដូ គួរតែត្រូវដោះលែងជាបន្ទាន់ ហើយការចោទប្រកាន់ទាំងឡាយដែលប្រឆាំងនឹងគាត់ គួរតែត្រូវបានលើកលែងដោយគ្មានលក្ខខ័ណ្ឌ។
ប្រភពព័ត៍មាន : សេចក្តីពន្យល់អំពីករណីលោក ម៉ម សូណង់ដូ