៦-កញ្ញា-២០១២
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអនុម័តបញ្ជីសង្ខេបមួយស្តីពីសំណើគម្រោងចំនួន៧២ ដែលស្នើសុំនូវការផ្តល់មូលនិធិជុំទី៦នៃមូលនិធិប្រជាធិបតេយ្យអង្គការសហប្រជាជាតិ(UNDEF) បន្ទាប់ពីការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលមូលនិធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិមក។ ការប្រកួតប្រជែងដើម្បីជាប់ឈ្មោះនៅក្នុងបញ្ជីសង្ខេបនៅឆ្នាំនេះមានសភាពតឹងតែង ដោយមានសំណើគម្រោងជិតដល់ចំនួន៣០០០ត្រូវបានទទួល។ យូអិនឌីអ៊ីអេហ្វ បានសាទរចំពោះអ្នកទាំងឡាយណា ដែលមានឈ្មោះនៅក្នុងបញ្ជីសង្ខេប និងអរគុណដល់អ្នកទាំងឡាយណា ដែលបានដាក់ពាក្យស្នើសុំ។
ប្រភពព័ត៍មាន : អគ្គលេខាធិការអនុម័តបញ្ជីសង្ខេបនៃគម្រោងថ្មីចំនួន៧២