ទិន្នន័យ​បេក្ខភាពស្រ្តី​ឈរ​ឈ្មោះ​និង​ស្រ្តីជាប់ឆ្នោត​ក្នុង​ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​ ២០១២

១២-កញ្ញា-២០១២

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

ខិត្ត​ប័ណ្ណនេះ​ បង្ហាញ​ពីព័ត៌មាន​​ទិន្នន័យដែលទាក់ទង​នឹង​ចំនួន​​បេក្ខជនជាស្រ្តីដែល​ឈរឈ្មោះបោះ​ឆ្នោត និងចំនួន​ស្រី្ត​ដែល​បាន​ជាប់ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២។ មាន​គណបក្ស​ចំនួន១០ បាន​ដាក់​បេក្ខជន​ក្នុង​​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត (​រួម​មានគណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​ សម រង្ស៊ី គណបក្ស​ហ៊្វុនស៊ិន​ប៉ិច គណបក្ស ​នរោត្តម រណឬទ្ធិ​ គណបក្ស សិទ្ធិ​មនុស្ស​ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់​ក្រ ​ គណបក្ស​ សញ្ជាតិ​កម្ពុជា​​ គណបក្ស​សាធារណ​រដ្ឋ ប្រជា​ធិប​តេយ្យ និង គណបក្ស​ចលនា​ប្រជាធិប​តេយ្យ)។ ក្នុង​ចំណោម​​គណបក្ស​ទាំង​អស់​មាន ​តែ​គណបក្ស​ចំនួន​ ប្រាំ​ពីរ​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈក្នុងការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់នេះ។ មាន​បេក្ខជនស្រ្តី​សរុប ២៨៤៨១​នាក់ ស្មើនឹង​ (២៥,​៦៥%) ក្នុងចំណោម​បេក្ខជនសរុប ១១១០៥៦​នាក់ ហើយ​ ស្រ្តីដែល​បាន​ជាប់​ឆ្នោត​មានចំនួន ​​២០៣៨ អាសនៈត្រូវ​នឹង ១៧,​៧៩% នៃ​អាសនៈ​ទូទាំង​ប្រទេសសរុប​ (១១៤៥៩)។​ ទិន្នន័យទាំង​នេះ​ដក​ស្រង់​ចេញ​ពី​គណៈកម្មា​ធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ។

ប្រភពព័ត៍មាន : ទិន្នន័យ​បេក្ខភាពស្រ្តី​ឈរ​ឈ្មោះ​និង​ស្រ្តីជាប់ឆ្នោត​ក្នុង​ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​ ២០១២

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo