២០-កញ្ញា-២០១២
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ឯកសារលទ្ធផលឌុបឡាំង២ ជាឯកសារចុងក្រោយនៃ”ដំណើរការនៅទីក្រុងឌុបឡាំង” (ដែលសម្របសម្រួលដោយ ហ្ហេជ្វអាអិលស៊ី) ត្រូវបានបង្ហាញដល់ក្រុមអ្នកការទូតប្រមាណ១៣០រូប និងសិក្ខាកាមដទៃទៀតចំពោះព្រឹត្តិការណ៍ព័ត៌មាននៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ កម្មវិធីបើកកិច្ចស្វាគមន៍ត្រូវបានធ្វើឡើងក្រោមអធិបតីនៃឯកអគ្គរដ្ឋទូត អានណេ អែនដឺសុន របស់ប្រទេសអៀឡង់ ហើយរដ្ឋាភិបាលប្រទេសអៀឡង់ ស្វ៊ីស សាធារណរដ្ឋកូរ៉េ ប៉ូឡូញ និងម៉ារ៉ុកបានធ្វើជាម្ចាស់ផ្ទះរួមគ្នា។
ប្រភពព័ត៍មាន : ការពង្រឹងប្រព័ន្ធអង្គភាពសន្ធិសញ្ញាអង្គការសហប្រជាជាតិ-ដំណើរការនៅទីក្រុងឌុបឡាំង