២៥-កញ្ញា-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះត្រូវបានបញ្ជូនស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨/២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គឺវាយតម្លៃពីផលប៉ះពាល់សិទ្ធិមនុស្សដោយសម្បទានដី សេដ្ឋកិច្ច និងសម្បទានដទៃទៀត និងគម្រោងអភិវឌ្ឍន៍ធំៗនៅកម្ពុជា (ជាទូទៅ គឺនិយាយសំដៅលើ សម្បទានដី នៅក្នុងរបាយការណ៍នេះទាំងមូល លុះត្រាតែមានការបញ្ជាក់ដោយឡែក)។ របាយការណ៍នេះមិនត្រឹមតែជាការវិភាគទៅលើ សម្បទានទាក់ទងនឹងវិស័យកសិឧស្សាហកម្ម (មានជាអាទិ៍ ចំការកៅស៊ូ ចំការអំពៅ ដំឡូងមី) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិភាគទៅលើសម្បទានរ៉ែ ប្រេងកាត និងឧស្ម័ន ព្រៃឈើ និងសម្បទានសម្រាប់គោលដៅទេសចរណ៍ ការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំមួយចំនួន មានដូចជា ទំនប់វារីអគ្គីសនីជាដើម។
ប្រភពព័ត៍មាន : របាយការណ៍របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី