១-តុលា-២០១២
ការចេញផ្សាយ : របាយការណ៍
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ("ជនជាប់ចោទ") ដែលជាម្ចាស់វិទ្យុសំបុកឃ្មុំនិងជាប្រធានអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បី ("អ.ម.រ") ដែលហៅថា សមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទចោទប្រកាន់ចំនួន៦ករណី ("បទចោទប្រកាន់") តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេល៤ថ្ងៃ នៅសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែកញ្ញា ឆ្នាំ២០១២ ជាសរុបហៅថា ("ការជំនុំជម្រះ")។
ប្រភពព័ត៍មាន : អត្ថបទសង្ខេបនៃការវិភាគផ្លូវច្បាប់លើការចោទប្រកាន់ និងការផ្តន្ទាទោសលើអ្នកសារព័ត៌មាន និងសកម្មជនការពារសិទ្ធិមនុស្សគឺលោក ម៉ម សូណង់ដូ(សំំំណុំរឿងព្រហ្មទណ្ឌ លេខ២២០៧)