៣-តុលា-២០១២
ការចេញផ្សាយ : ព្រឹត្តិប័ត្រ
ទ.ជ.ក បានទទួលការហៅទូរស័ព្ទចំនួនជាង១០,០០០ដងនៅក្នុងមួយខែ ដែលបញ្ហានេះបង្ហាញពីតម្រូវការដ៏សម្បើមមួយចំពោះសេវាកម្មបែបនេះ។ ទ.ជ.ក បានបញ្ជូនសារថា ទ.ជ.ក គឺនៅទីនេះដល់យុវជន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីជជែកពិភាក្សា (ដោយសារតែមានយុវជនមួយចំនួនបានដាក់ទូរស័ព្ទចុះវិញ ឬក៏មិននិយាយ ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីជជែកពិភាក្សា) សម្រាប់យុវជន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីជជែកពិភាក្សា និងដល់អ្នកទាំងឡាយណា ដែលត្រូវការចំណាត់ការការពារ នៅពេលដែលមានភាពចាំបាច់។ ការហៅត្រូវបានទទួលតាមលំដាប់ពីយុវជន ដែលចង់ជជែកអំពីមិត្តភាព ទំនាក់ទំនង និងបញ្ហាគ្រួសារ ដល់ការហៅទូរស័ព្ទមកពីយុវជន ដែលប្រឈមនឹងការរំលោភបំពានផ្នែករាងកាយ ឬផ្លូវភេទ ការជួញដូរ ឬការធ្វើអត្តឃាត ដែល ទ.ជ.ក អាចទាក់ទងទៅភ្នាក់ងារជាដៃគូរនានា ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទៅត្រួតពិនិត្យមើលលើសុខុមាលភាពរបស់កុមារ និងផ្តល់ជំនួយជាចាំបាច់។ បញ្ហាដ៏ធ្ងន់ធ្ងរបំផុតចំនួន១០ ដែល ទ.ជ.ក បានដោះស្រាយមានដូចខាងក្រោម៖…
ប្រភពព័ត៍មាន : បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា