៤-តុលា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លោកអ៊ូវីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានបញ្ជាក់ថាលោកនឹងចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តរតនៈគីរី នៅក្រុងបានលុង ខេត្តរតនៈគីរី នាព្រឹកថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ ២០១២ ។ នៅក្នុងដីការលោកត្រូវបានកោះហៅ=ឲ្យចូលខ្លូនថ្ងៃទី ១៨ ខែតុលាឆ្នាំ២០១២ ប៉ុន្តែ ដោយសារមានធុរៈត្រូវទៅចូលរួមសន្និសិទដែលរៀបចំដោយចលនាជាសកលដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងលីម៉ា ប្រទេសពេរ៉ូ ចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែតុលា ឆ្នាំ ២០១២ ក្រោមប្រធានបទ "លិទ្ទិប្រជាធិបតេយ្យសម្រាប់ទាំងអស់គ្នា៖ ការធានាការរាប់បញ្ចូលនៃនយោបាយ សេដ្ដកិច្ច និងសង្គម" លោកបានស្នើការចូលខ្លូនមុនការបរិច្ឆេទកំនត់ក្នុងដីការ ដែលសាលាដំបូងខេត្តរតនៈគីរី បានអនុញ្ញាត្តិដោយសេចក្តីអនុគ្រោះ។
ប្រភពព័ត៍មាន : លោក អ៊ូ វិរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តរតនៈគិរីនៅថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០១២