៤-តុលា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ - ព្រះតេជគុណ លួន សូវ៉ាត បានទទួលពានរង្វាន់ Martin Ennals Award ឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្សនៅថ្ងៃទី២ ខែតុលា ហើយបានក្លាយជាជនជាតិខ្មែរតែម្នាក់គត់ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ពានរង្វាន់ ដែលត្រូវបានគេដឹងជាសាមញ្ញថា “ជាពានរង្វាន់ណូបែលសម្រាប់សិទិ្ធមនុស្ស” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលត្រូវបានផ្តល់ និងការពារបុគ្គល ដែលបង្ហាញនូវសេចក្តីក្លាហានក្នុងការការពារ និងលើកកម្ពស់សិទិ្ធមនុស្ស។ ព្រះតេជគុណគឺជាព្រះសង្ឃទីមួយ និងជាជនជាតិអាស៊ីនៅភាគអាគ្នេយ៍ទីមួយ ដែលបានទទួលពានរង្វាន់។ ព្រះអង្គបានទទួលពានរង្វាន់ដោយផ្ទាល់ក្នុងពិធីពិសេសមួយក្នុងទីក្រុងហ្សឺណេវ(Geneva) ប្រទេសស្វីស។
ប្រភពព័ត៍មាន : ព្រះតេជគុណ លួន សូវ៉ាត បានទទួលពានរង្ងាន់ Martin Ennals Award សម្រាប់អ្នកការពារសិទិ្ធមនុស្ស