មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា​ការ​តម្កល់​រឿង​មិន​ចាត់​ការ​លើ​ករណី​លោក​ ឈុត ​វុទ្ធី​ គឺជា​ការ​ជ្រៀត​ជ្រែក​​ផ្នែក​នយោបាយ

៧-តុលា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(ម.ស.ម.ក)​ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី​ ០៤ ​ខែ​ តុលា ​ឆ្នាំ​ ២០១២ ​ដោយ​តម្កល់​រឿង​មិន​ព្រម​ចាត់​ការ​ស៊ើប​លើ​អង្កេត​ករណី​ឃាតកម្ម​របស់​ លោក ​ឈុត​ វុទ្ធី​ ជា​​សកម្មជន​បរិស្ថាន​ដ៏​មាន​កេរ្តិ៍ឈ្មោះ ​និង​សោកស្តាយ​ចំពោះ​ការ​ជ្រែត​ជ្រែក​ផ្នែក​ន​យោបាយ​យ៉ាង​បើកចំហរ​នៅ​ពី​ក្រោយ​ការ​សម្រេច​នេះ​ ។ ​តុលាការ​បាន​សម្រេច​លើក​បណ្តឹង​នេះ​ចោល​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​ថា​ជនជាប់ចោទ​ លោក អ៊ិន​ រតនា​ ត្រូវស្លាប់​ ហើយ​ផ្តោត​សំខាន់​លើការ​ជំនុំ​ជម្រះ លោក​ រ៉ាន់ បូរ័ត្ន​ ដែល​ត្រូវបាន​ចោទថា ​បានបាញ់​សម្លាប់ ​លោក ​អ៊ិន​ រតនា ​ភ្លាមៗ​បន្ទាប់​ពី​លោក​ ឈុត វុទ្ធី​ត្រូវ​បាន​បាញ់​សម្លាប់​ ។​

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា​ការ​តម្កល់​រឿង​មិន​ចាត់​ការ​លើ​ករណី​លោក​ ឈុត ​វុទ្ធី​ គឺជា​ការ​ជ្រៀត​ជ្រែក​​ផ្នែក​នយោបាយ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo