៣០-តុលា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ បានបញ្ចប់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាឃុំ/សង្កាត់ និងស្មៀនមួយចំនួនធំបានខិតខំ និងបំពេញតួនាទីដោយចុះឈ្មោះអ្នកបោះឆ្នោតបាន១៤៨% (ចំនួន៩១៦,៧៥៧រូប) នៃចំនួនប៉ាន់ប្រមាណទុក(៦១៩,៦៣០រូប)។ ការប៉ាន់ស្មានអំពីស្ថិតិប្រជាពលរដ្ឋចុះឈ្មោះថ្មីរបស់ គ.ជ.ប តែងតែមានភាពលំអៀង។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលបឋមលើកទីពីរនៃការសង្កេតការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១២ (ថ្ងៃទី ២២ ខែកញ្ញា ដល់ ៣០ ខែតុលា ឆ្នាំ ២០១២)