សេចក្តីថ្លែងការណ៏ស្តីពីការសុំកូនចិញ្ចឹមទៅក្រៅប្រទេស

១-វិច្ឆិកា-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

លោកស្រី​ឯកអគ្គរដ្ឋទូត Susan Jacobs ទីប្រឹក្សា​ពិសេស​ផ្នែក​បញ្ហា​កុមារ របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​បន្ត​ការ​ពិភាក្សា​ស្តីពី​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ដំណើរការ​សុំ​កូន​ចិញ្ចឹម​ទៅ​ក្រៅ​ប្រទេស​។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច លោកស្រី Jacobs បាន​ជួប​ពិភាក្សា​ជាមួយ​មន្រ្តី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​ស្តារ​យុវនិតិ​សម្បទារ​។ សហរដ្ឋ​អាមេរិក​បន្ត​ធ្វើ​ការ​ពិភាក្សា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ស្តីពី​ការ​បន្ត​ឡើង​វិញ​នូវ​ដំណើរការ​សុំ​កូន​ចិញ្ចឹម​ទៅ​ក្រៅ​ប្រទេស ហើយ​មិន​បាន​ធ្វើការ​សំរេច​ចិត្ត ឬ​ក៏​កំណត់​ពេល​វេលា​សំរាប់ ដំណើរការ​ឡើង​វិញ​នូវ​ការ​សុំ​កូន​ចិញ្ចឹម​ទៅ​បរទេស​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ឡើយ​

ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៏ស្តីពីការសុំកូនចិញ្ចឹមទៅក្រៅប្រទេស

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo