២-វិច្ឆិកា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីមើលការផ្សាយលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៩ព្រឹក នៅស្ថានទូតសហរដ្ឋអាមេរិក។ ភ្ញៀវដែលត្រូវបានអញ្ជើញចូលរួម នឹងធ្វើការទស្សនានូវការផ្សាយបន្តផ្ទាល់នូវលទ្ធផលបោះឆ្នោតនៅលើផ្ទាំងបញ្ចាំងធំ។ ភ្ញៀវចូលរួមក៏នឹងធ្វើការបោះឆ្នោតសាកល្បងផងដែរ ដើម្បីស្វែងយល់ពីប្រព័ន្ធបោះឆ្នោតអាមេរិក។ លោក William E. Todd ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងថ្លែងសុន្ទរកថាស្វាគមន៏ដល់ភ្ញៀវដែលបានចូលរួម។
ប្រភពព័ត៍មាន : ពិធីមើលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក