១៥-វិច្ឆិកា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លោក សម រង្ស៊ី ដែលជាមេដឹកនាំគណបក្សជំទាស់ សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសកាលពីឆ្នាំ២០១០ លើបទចោទ៖ (១) បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ (២) ញុះញង់ ឲ្យមានការរើសអើង (៣) ក្លែងឯកសារសាធារណៈ និង(៤) ផ្តល់ព័ត៌មានមិនពិតទាក់ទិននឹងការដកបង្គោលតម្រុយព្រំដែនប្រទេសកម្ពុជា-វៀតណាម និងក្រោយមកទៀតផ្សព្វផ្សាយផែនទីតាមអ៊ិនធឺណែតដើម្បីបង្ហាញពីការចោទប្រកាន់របស់គាត់ថាប្រទេសវៀតណាមបានទន្រ្ទានយកដីកម្ពុជា។ លោក សម រង្ស៊ី ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល១២ឆ្នាំ ប៉ុន្តែបាននិរទេសខ្លួននៅប្រទេសបារាំង។
ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយជាថ្មីនូវការវិភាគផ្នែកច្បាប់កាលពីឆ្នាំ២០១១ របស់ខ្លួនអំពីការចោទប្រកាន់ប្រឆាំងនឹងលោក សម រង្ស៊ី និងអះអាងថាទាំងការចោទប្រកាន់លើរូបគាត់ និងការដកឈ្មោះគាត់ចេញពីបញ្ជីបោះឆ្នោតថ្មីៗនេះ គឺមានចរិតលក្ខនៈ