១៥-វិច្ឆិកា-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
របាយការណ៍ប្រចាំឆមាសលើកទី៥ ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតុលាការកម្ពុជា(របាយការណ៍) ត្រូវបានចេញផ្សាយ បន្ទាប់ពីគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ធ្វើការសង្កេតការណ៍សវនាការការអស់រយៈពេល ៦ខែ ដែលទិន្នន័យប្រមូលបានពីការសង្កេតការណ៍មានចំនួន ៤៦៣សវនាការ ដែលពាក់ព័ន្ធនឹងចុងចោទចំនួន ៩១៥នាក់ នៅតុលាការរាជធានីភ្នំពេញ តុលាការខេត្តបន្ទាយមានជ័យ តុលាការខេត្តរតនគិរី និងតុលាការខេត្តកណ្តាល។
ប្រភពព័ត៍មាន : របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា តុលាការបន្តគោរពនូវនីតិវិធីពាក់ព័ន្ធនឹងសាក្សី និងសិទ្ធិបង្ហាញភស្តុតាង ប៉ុន្តែការឃុំខ្លូនបណ្តោះអាសន្ននៅមានលក្ខណៈទូទៅគួរឲព្រួយបារម្ភនៅឡើយ