១៥-វិច្ឆិកា-២០១២
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ប្រចាំឆមាសស្តីពី សិទ្ធិទទួលបានការជំនុំជម្រៈ ដោយយុត្តិធម៌នៅកម្ពុជានេះ (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា(គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន៤៦៣ ដែលរួមមានជនជាប់ចោទចំនួន៩១៥នាក់ នៅសាលាដំបូងរាជធានី (តុលាការរាជធានីភ្នំពេញ) សាលាដំបូងខេត្តបន្ទាយមានជ័យ (តុលាការខេត្តបន្ទាយមានជ័យ) សលាដំបូងខេត្តរតនគិរី (តុលាការខេត្តរតនគិរី) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៥) ។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៥នៃគម្រោង។
ប្រភពព័ត៍មាន : របាយការណ៍ប្រចាំឆមាសលើកទី៥៖ សិទ្ធិទទួលបានការជំនុំជម្រៈដោយយុត្តិធម៌នៅកម្ពុជា