៩-ធ្នូ-២០១២
ការចេញផ្សាយ : របាយការណ៍
ចាប់តាំងពីអង្គការ លីកាដូ បានចេញរបាយការណ៍ចុងក្រោយនៅឆ្នាំ២០០៩ ស្ដីពីអ្នកការពារសិទ្ធិមនុស្ស បង្ហាញអោយយើងឃើញថា បរិយាកាសសម្រាប់អ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជាមានភាពអាប់អួយ៉ាងខ្លាំង ការបង្កើតឲ្យមានបរិយាកាសសិទ្ធិមនុស្សនៅប្រទេសនេះកាន់តែធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ។ អំពើហិង្សាទៅលើសកម្មជនសិទ្ធិមនុស្សកាន់តែមានចំនួនកើនឡើង ដែលអ្នកការពារសិទ្ធិមនុស្សសំខាន់ៗត្រូវបានគេសម្លាប់ចោលជាមួយនិទ្ទណ្ឌភាព ហើយសូម្បីតែតុលាការបានបាត់បង់នូវភាពមិនលំអៀងរបស់ខ្លួន។
ប្រភពព័ត៍មាន : ការវាយប្រហារ និងការគំរាមកំហែង អ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា ២០១០-២០១២