១៣-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រទេសចិនដែលជាសម្ព័នមិត្តដ៏យូរលង់ណាស់មកហើយរបស់ប្រទេសកម្ពុជា កុំពុងតែបន្តពុះពារតាក់តែងច្បាប់មួយដែលមានគោលបំណងការពារកុំឲ្យមានការទន្រ្ទានយកដីធ្លីដ៏ចរូងចំរាស់ និងដោយរំលោភ ដែលជាកិច្ចប្រឹងប្រែងមួយរបស់ប្រទេសចិនក្នុងការលុបបំបាត់នូវចលាចលសង្គមដែលកុំពុងតែមានការកើនឡើងក្នុងប្រទេស។ នេះបើតាមសេចក្តីរាយការណ៍មួយចុះផ្សាយលើអត្ថបទកាសែត ខេមបូឌាដេលី ដែលមានចំណងជើងថា ('ប្រទេសចិនប្រយុទ្ធប្រឆាំងការរំលោភយកដីធ្លីដែលនាំឲ្យមានកំហឹងដល់ប្រជាជនរស់នៅតាមជនបទ' ចុះផ្សាយថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១២ ទំ.២២។
ប្រភពព័ត៍មាន : ម.ស.ម.ក លើកឡើងពីបញ្ញាត្តច្បាប់ថ្មីមួយរបស់ប្រទេសចិន ដែលបង្កាមិនឲ្យមានការរំលោភយកដីធ្លី និងអំពាវនាវឲ្យប្រទេសកម្ពុជាគួរយកគំរូតាម