១៤-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ( ម.ស.ម.ក ) សូមស្វាគមន៍ចមពោះការគូសសម្គាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១២ ជុំវិញការជម្រុញពលរដ្ឋគ្រប់រូបអោយបញ្ឈប់ការរើសអើងទៅលើក្រុមស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ។ ការគូសសម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រី បង្ហាញថារដ្ឋាភិបាលកម្ពុជាបានជ្រាប និងទទួលស្គាល់បញ្ហានិងការបារម្ភរបស់សង្គមស៊ីវិល លើគ្រប់វិស័យក្នុងសង្គមកម្ពុជា។ ម.ស.ម.ក សង្ឃឹមថាការទទួលស្គាល់ជាសាធារណៈរបស់សម្តេចចំពោះបញ្ហានេះនឹងធ្វើអោយមានការកើនឡើងនូវការទទួលស្គាល់ជាសាធារណៈ និងកាត់បន្ថយ ការរើសអើងចំពើសហគមន៍ ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទទូទាំងកម្ពុជា។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមសាទរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្នើសុំបញ្ឈប់ការរើសអើងលើក្រុមស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទកម្ពុជា