២៣-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាជាលើកទីពីរកោះហៅលោកចាន់ សាវ៉េតមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាឲ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅវេលាម៉ោង ២ : ៣០នាទី ទាក់ទងនឹងបទចោទ ផ្តល់ជំនួយដល់ឧក្រិដ្ឋជន តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ដីកាកោះលើកទីមួយបានចេញនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ប៉ុន្តែការសាកសួរត្រូវបានពន្យាពេល ដោយសារតែលោកចាន់ សាវ៉េត ជាប់រវល់ចូលរួមសិក្ខាសាលានៅបរទេស។
ប្រភពព័ត៍មាន : មន្រ្តីអង្គការសង្គមស៊ីវិល ទទួលដីកាលកោះឲ្យចូលឆ្លើយបំភ្លឺជាលើកទីពីរ