២៥-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការលើករណីសកម្មជនសិទ្ធិលំនៅឋានពីររូប មកពីសហគមន៍បឹងកក់ និងបុរីកីឡា គឺអ្នកស្រីយ៉ោម បុប្ផា និងអ្នកស្រីទឹម សាក់មុន្នីនៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ២:០០រសៀល។ អ្នកស្រីយ៉ោម បុប្ផា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ និងអ្នកស្រីទឹម សាក់មុន្នី ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ ក្នុងពីរករណីផ្សេងគ្នា។ សកម្មជនទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរ និងត្រូវបានបដិសេដមិនឲ្យនៅក្រៅឃុំ។
ប្រភពព័ត៍មាន : សកម្មជនបឹងកក់ និងបុរីកីឡាគ្រោងចូលសវនាការថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២