ស្នើ​សុំ​ជួយ​អន្តរាគមន៍​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ចំពោះ​ការអនុវត្ត​ខុស​តួនាទី​របស់​មន្ត្រីនគរបាល​ម្នាក់​

២៥-ធ្នូ-២០១២

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

​តប​តាម​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​មាន​កិត្តិយស​សូម​ជំរាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មាន​មន្ត្រី​នគរបាល​ម្នាក់​មក​ពី​ប៉ុស៌ិ្តនគរបាល​រដ្ឋា​បាលឃុំ​ជីខ​លើ​ ​បាន​ធ្វើការ​គម្រាម​ដក​ហូត​យក​ម៉ាស៊ីន​ថន​ពី​បុគ្គលិក​ម្នាក់ របស់ ម​.​ស​.​ម​.​ក ខណៈ​ដែល​រូបគាត់ និង​ក្រុមការងារ​របស់ ម​.​ស​.​ម​.​ក​ ​កំពុង​ឃ្លាំង​មើល​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ករណី​ជម្លោះ​ដីធ្លី​។ ហេតុការណ៍​នោះ​បាន​កើតឡើង ដោយ​មន្ត្រី​នគរបាល​រូបនោះ​បាន​ធ្វើ​តាម​ការ​ ​បង្គាប់បញ្ជា​របស់​ថៅកែ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ​ល​ឈ័រ​គ្រុប​។​

ប្រភពព័ត៍មាន : ស្នើ​សុំ​ជួយ​អន្តរាគមន៍​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ចំពោះ​ការអនុវត្ត​ខុស​តួនាទី​របស់​មន្ត្រីនគរបាល​ម្នាក់​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo