២៧-ធ្នូ-២០១២
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមជំទាស់យ៉ាងខ្លាំងទៅលើសេចក្តីសម្រេចដែលមិននឹកស្មានដល់របស់ចៅក្រមសាលាឧទ្ធរណ៍ លោកចៅក្រម ជយន ស៊ុនឡេង លោកចៅក្រម សេង ស៊ីវុត្ថា មិងលោកចៅក្រម ឃុន លាងម៉េង ក្នុងការតម្កល់សាលក្រម ដែលមិនយុត្តិធម៌របស់សាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងលោក ប៊ន សំណាង និងសុខ សំអឿន។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន ដោយមន្ត្រីនគរបាលក្រសួងមហាផ្ទៃនៅក្នុងបន្ទប់សវនាការ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារវិញ កាលពីព្រឹកមិញនេះ។
ប្រភពព័ត៍មាន : ឃាតករសប្បនិម្មិត ប៊ន សំណាង និងសុខ សំអឿន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារ ដោយមិនសមហេតុផល