ម.ស.ម.ក សាទរចំពោះអគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍​ សម្រាប់​ចំណាត់​ការ​របស់​លោក​ប្រឆាំង​នឹង​សំណុំ​រឿង​លោក ឈូក បណ្ឌិត

២-មករា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរ​ណ៍ ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​កាសែត ឌឺ ខេមបូឌា ដេលី កាលពីថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ (សាលា​ឧទ្ធរណ៍ចាត់​ការ​លើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ទំព័រទី១) ដើម្បី​ប្តឹង​ជំទាស់​ប្រឆាំង​នឹង​សចេក្តី​សម្រចដ៏​ចម្រោង​ចម្រាស​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ចំពោះ​ការ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​រូប​លោក​ឈូក​ បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត កាល​ពី ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០១២។ លោក​ឈូក​ បណ្ឌិត​ គឺ​ជា​ជន​សង្ស័យ​សំខាន់​ម្នាក់​ក្នុង​ការ​បាញ់ប្រហា​លើ​កម្មការនី​រោងចក្រ​ក្រ​កាត់​ដេរ​បីរូប​ ដែល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​ពួក​គេ​បាន​កំពុង​តែ​ធ្វើ​ការ​​តវ៉ា​នៅ​ក្រៅ​រោង​ចក្រ​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន កៅ​វ៉េ​ ស្ពត​ លី​មីតធីដ​ ក្នុង​ក្រុង​បាវិត​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​​ ឆ្នាំ​២០១២

ប្រភពព័ត៍មាន : ម.ស.ម.ក សាទរចំពោះអគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលាឧទ្ធរណ៍​ សម្រាប់​ចំណាត់​ការ​របស់​លោក​ប្រឆាំង​នឹង​សំណុំ​រឿង​លោក ឈូក បណ្ឌិត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo